ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់យុវជន ដែលជាសិស្សនិស្សិតឲ្យបានជ្រាបថា៖ នៅក្នុងឆ្នាំ២០១៩នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវការជ្រើសរើសយុវជនដែលជាសិស្សនិស្សិត ចំនួន ១៧៣នាក់ ដេីម្បីបំពេញបន្ថែមឲ្យអធិការដ្ឋានខណ្ឌកំបូល អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លក្ខខ័ណ្ឌនៃការជ្រើសរើស៖ ១- សញ្ជាតិខ្មែរ មានជីវប្រវត្តិច្បាស់លាស់ ពុំធ្លាប់មានទោស។ ២- សុខភាពល្អ កាយសម្បទាមាំមួន (គ្មានរបួសស្នាម និងជំងឺប្រចាំកាយ)។ ៣- បុរសមានកំពស់ចាប់ពី ១.៥៥ម៉ែត្រឡើង មានទម្ងន់ពី ៥៥-៦៥គ.ក្រ និងនារីមានកំពស់ចាប់ពី ១.៥៥ម៉ែត្រឡើងទៅ មានទម្ងន់ពី ៤៥-៥៥គ.ក្រ។
៤- កម្រិតវប្បធម៌ជាតិចាប់ពីមធ្យមសិក្សាទុតិយភូមិ(សញ្ញាបត្រ បរិញ្ញាបត្រអាយុ៣០ឆ្នាំចុះ)។ ៥- អាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំ សម្រាប់មធ្យមសិក្សាទុតិយភូមិ(សញ្ញាបត្រ បរិញ្ញាបត្រអាយុ៣០ឆ្នាំចុះ)។ ៦- លិខិតបញ្ជាក់ កិរិយាមាយាទ ចេញដោយនាយកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់។
៧- វិញ្ញាបនបត្របញ្ជាក់សុខភាព និងវិភាគឈាម(រោគថ្លេីម សារជាតិញៀន និងជំងឺអេដស៍)។ ៨- ពាក្យសុំចូលបម្រើការងារ សាមីខ្លួនត្រូវមកទំនាក់ទំនងជាមួយក្រុមការងារស្ថិតនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដាក់វិញដោយផ្ទាល់ខ្លួននៅទីកន្លែងដែលបានទទួលពាក្យ
(ដោយភ្ជាប់ជាមួយនូវឯកសារច្បាប់ដេីមមាន សញ្ញាបត្រ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ)។ កាលបរិច្ឆេទផ្តល់ និងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ រៀងរាល់ម៉ោងធ្វើការ។ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។
No comments:
Post a Comment